មហាសេដ្ឋីវៀតណាម

កូនប្រុសមហាសេដ្ឋីមានដាច់គេនៅវៀតណាម ឡើងតំណែងជាប្រធានក្រុមហ៊ុន VinFast
លោក Pham Nhat Quan Anh ដែលជាកូនប្រុសច្បងរបស់មហាសេដ្ឋីមានដាច់គេនៅវៀតណាម Pham Nhat Vuong ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញការសម្រេចចិត្តនេះត្រូវបានប្រកាសដោយក្រុមហ៊ុន VinFast នៅថ្ងៃទី២៥ ខែឧសភា។ មុនពេលលោកត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន VinFast លោក Quan Anh ក៏ធ្លាប់បានបម្រើការជាអនុប្រធាន និងជាអគ្គនាយករងក្រុមហ៊ុនរថយន្តខ្នាតយក្សនេះផងដែរ។

យ៉ាងណាមិញ ចំពោះលោក Pham Nhat Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup នឹងត្រូវប្តូរតំណែងទៅជាអគ្គនាយករបស់ក្រុមហ៊ុន VinFast វិញ។

គួរឲ្យដឹងផងដែរថា កូនប្រុសច្បងរបស់មហាសេដ្ឋី Pham Nhat Vuong រូបនេះ នឹងជំនួសលោកស្រី Le Thi Thu Thuy ដែលនឹងចុះចេញពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន VinFast ដើម្បីផ្តោតលើតួនាទីរបស់ខ្លួន ជាអនុប្រធានក្រុមហ៊ុន Vingroup។ បច្ចុប្បន្ន Vingroup គឺជាក្រុមហ៊ុនមេរបស់ VinFast ដោយកាន់កាប់ភាគហ៊ុនសរុបប្រមាណ ៥០%។

ជម្រាបជូនថា លោក Quan Anh បានចូលរួមជាមួយក្រុមហ៊ុន VinFast ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានកាន់តំណែងធំៗជាច្រើន មុនពេលចូលរួមក្រុមប្រឹក្សាភិបាល កាលពីខែវិច្ឆិកា ឆ្នាំមុន។ បន្ថែមពីលើតួនាទីជាអ្នកដឹកនាំរបស់លោកនៅក្រុមហ៊ុន VinFast លោក Quan Anh ក៏ជាអគ្គនាយកក្រុមហ៊ុន VinMetal ដែលជាក្រុមហ៊ុនផលិតដែកថែប ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Vingroup ផងដែរ៕​

The post កូនប្រុសមហាសេដ្ឋីមានដាច់គេនៅវៀតណាម ឡើងតំណែងជាប្រធានក្រុមហ៊ុន VinFast appeared first on .

មេធំក្រុមហ៊ុន Vingroup បន្តកើនទ្រព្យសម្បត្តិលើសបុគ្គលល្បីៗមួយចំនួនលើពិភពលោក
លោក Pham Nhat Vuong ប្រធានក្រុមហ៊ុនយក្សវៀតណាម Vingroup និងជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ បានបន្តឡើងតំណែងជាមហាសេដ្ឋីមានបំផុតទី៦៤ នៅលើពិភពលោកជាលើកដំបូង ដោយវ៉ាដាច់បុគ្គលល្បីៗឈ្មោះមួយចំនួន រួមទាំងអតីតភរិយារបស់លោក Jeff Bezos និងអតីតភរិយាលោក Bill Gates ផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថាទ្រព្យសម្បត្តិសរុបរបស់លោក Vuong បានកើនឡើងដល់ ៣៤,៩ពាន់លានដុល្លារ កើនឡើងប្រហែល ២៣% ពីចុងឆ្នាំមុន។

ជុំវិញការកើនឡើងនេះ បានធ្វើឲ្យលោក Vuong ឥឡូវនេះ មានទ្រព្យសម្បត្តិច្រើនជាងលោកស្រី MacKenzie Scott អតីតភរិយារបស់ស្ថាបនិក Amazon លោក Jeff Bezos ដែលមានទ្រព្យសម្បត្តិ ៣២,២ពាន់លានដុល្លារ និងលោកស្រី Melinda French Gates អតីតភរិយារបស់លោក Bill Gates ស្ថាបនិក Microsoft ដែលមានទ្រព្យសម្បត្តិ ៣០ពាន់លានដុល្លារ រួមទាំងលោក Peter Thiel សហស្ថាបនិកក្រុមហ៊ុន PayPal ដែលមានទ្រព្យសម្បត្តិ ២៨,៩ពាន់លានដុល្លារ ផងដែរ។

កាលពីខែធ្នូ លោក Vuong បានវ៉ាដាច់មហាសេដ្ឋីបច្ចេកវិទ្យាចិន លោក Jack Ma ហើយកាលពីដើមខែនេះ លោកក៏បានដណ្តើមយកតំណែងជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ពីមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu ថែមទៀតផង។

ជម្រាបជូនថា លោក Vuong បានចូលក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes ជាលើកដំបូងក្នុងឆ្នាំ២០១៣ ក្នុងចំណាត់ថ្នាក់ទី៩៧៤ នៅពេលដែលលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៥ពាន់លានដុល្លារ៕​

The post មេធំក្រុមហ៊ុន Vingroup បន្តកើនទ្រព្យសម្បត្តិលើសបុគ្គលល្បីៗមួយចំនួនលើពិភពលោក appeared first on .

មហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ ប្រកាសឈប់ផលិតរថយន្តប្រើប្រាស់សាំង
លោក Pham Nhat Vuong នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សវៀតណាម VinFast និងជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងខិតខំផលិតរថយន្តអគ្គិសនីម៉ូដែលថ្មីដែលអាចបើកបរបានចម្ងាយឆ្ងាយ ជាជាងវិលទៅផលិតរថយន្តប្រើសាំងវិញ។ នេះនើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Vuong បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនមេរបស់ VinFast ថា ៖” VinFast នឹងមិនផលិតរថយន្តប្រើសាំងទៀតទេ ប៉ុន្តែម៉ូដែលថ្មីនឹងមានលក្ខណៈពិសេសដើម្បីជួយអតិថិជនដែលភ្លេចសាកថ្មរថយន្តអគ្គិសនីរបស់ពួកគេ”។

VinFast ត្រូវបានបង្កើតឡើងដោយលោក Vuong ក្នុងឆ្នាំ២០១៧ ហើយដំបូងឡើយបានផលិតតែរថយន្តប្រើសាំង និងម៉ូតូប៉ុណ្ណោះ។ ប៉ុន្តែបួនឆ្នាំក្រោយមក ក្រុមហ៊ុននេះ បានបញ្ឈប់ការផលិតរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង ដោយជំនួសមកវិញទៅជារថយន្តអគ្គិសនីទាំងស្រុង។

ជម្រាបជូនថា នៅឆ្នាំ២០២៥ ក្រុមហ៊ុន VinFast បានបង្ហាញពីប្រាក់ចំណូលបំបែកកំណត់ត្រាចំនួន ៩០,៤៣ពាន់ពាន់លានដុង (៣,៤ពាន់លានដុល្លារអាមេរិក) ពោលគឺបានកើនឡើង ១៣៩% ពីឆ្នាំ២០២៤ បើទោះបីជាមានការប្រកួតប្រជែងខ្លាំងក៏ដោយ។ VinFast នាំមុខគេក្នុងទីផ្សាររថយន្តវៀតណាម ជាមួយនឹងចំណែករហូតដល់ទៅ ៣៦%៕​

The post មហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ ប្រកាសឈប់ផលិតរថយន្តប្រើប្រាស់សាំង appeared first on .

មហាសេដ្ឋីវៀតណាម កើនទ្រព្យសម្បត្តិសរុបជាង ២ពាន់លានដុល្លារ ក្រោយទីផ្សារហ៊ុនហក់ឡើង
មហាសេដ្ឋីលំដាប់កំពូលទាំងប្រាំបីរូបរបស់ប្រទេសវៀតណាម បានឃើញទ្រព្យសម្បត្តិរួមគ្នារបស់ពួកគេ កើនឡើងជាង ២ពាន់លានដុល្លារ បន្ថែមទៀត ខណៈពេលដែលទីផ្សារភាគហ៊ុនបានបង្ហាញពីការកើនឡើងជាប្រវត្តិសាស្ត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រោយការកើនឡើងនេះ លោក Pham Nhat Vuong ដែលជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមហ៊ុន Vingroup ទទួលបានផលចំណេញច្រើនជាងគេ ដោយទ្រព្យសម្បត្តិរបស់លោកកើនឡើងចំនួន ១,៣ពាន់លានដុល្លារបន្ថែមទៀត ដល់ចំនួនសរុប ២៥,៧ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ភរិយារបស់លោក Vuong គឺលោកស្រី Pham Thu Huong ក៏បានបន្ថែមលុយចំនួន ១៣៥,២លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបជាង ២,៧ពាន់លានដុល្លាររបស់ខ្លនផងដែរ ខណៈលោកស្រី Pham Thuy Hang ដែលជាប្អុនស្រីរបស់លោកស្រី Huong បានឃើញទ្រព្យសម្បត្តិខ្លួនកើនឡើងជាង ១៩៤លានដុល្លារផងដែរ។

ទន្ទឹមនឹងនេះ មហាសេដ្ឋីដទៃទៀតដែលទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងជាង ១០០លានដុល្លារ ក្នុងអំឡុងពេលនៃការកើនឡើងភាគហ៊ុននេះ គឺលោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet លោក Tran Dinh Long ប្រធានក្រុមហ៊ុនផលិតដែកថែប Hoa Phat និងលោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank។

ដោយឡែកមហាសេដ្ឋីវៀតណាមផ្សេងទៀត គឺលោក Ngo Chi Dung ប្រធានធនាគារ VPBank និងលោក Nguyen Quang Dang ប្រធានក្រុមហ៊ុន Masan Group ក៏បានកត់ត្រាការកើនឡើងទ្រព្យសម្បត្តិរបស់ខ្លួនរាប់សិបលានដុល្លារផងដែរ៕​

The post មហាសេដ្ឋីវៀតណាម កើនទ្រព្យសម្បត្តិសរុបជាង ២ពាន់លានដុល្លារ ក្រោយទីផ្សារហ៊ុនហក់ឡើង appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេរបស់វៀតណាម គ្រោងទាញចំណូលឲ្យបាន ១៧លានដុល្លារ នៅឆ្នាំនេះ
ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានដាច់គេរបស់ប្រទេសវៀតណាម លោក Pham Nhat Vuong កំពុងដាក់គោលដៅបង្កើតប្រាក់ចំណូលឲ្យបានចំនួន ៤៥០ ០០០ពាន់លានដុង ឬស្មើប្រមាណ ១៧លានដុល្លារ ដែលជាការកើនឡើងប្រហែល ៣៦% បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមហ៊ុន Vingroup បានប្រកាសអំពីផែនការអាជីវកម្មថ្មីចុងក្រោយរបស់ខ្លួននេះ នៅក្នុងឯកសារដែលបានរៀបចំសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ ដែលនឹងរៀបធ្វើឡើងនៅថ្ងៃទី២២ ខែមេសាខាងមុខ។

គួរឲ្យដឹងថាក្រៅពីប្រាក់ចំណូល ក្រុមហ៊ុនរបស់លោក Vuong ក៏បានបង្ហាញរំពឹងផងដែរថាប្រាក់ចំណេញបន្ទាប់ពីការបង់ពន្ធរួច អាចនឹងមានចំនួន ២៥ ០០០ពាន់លានដុង ដែលខ្ពស់ជាងឆ្នាំ២០២៥ ចំនួន ២,២ ដង និងជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។

ជុំវិញការរំពឹងទុកនៃការកើនឡើងនៃប្រាក់ចំណូលដ៏ច្រើននេះ Vingroup ជឿជាក់ថាក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗរបស់ខ្លួន ដូចជាក្រុមហ៊ុន VinFast អាចនឹងចែកចាយថយន្តអគ្គិសនីចំនួន ៣០០ ០០០ គ្រឿងនៅឆ្នាំនេះ ដែលកើនឡើង ៥២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយឡែកនៅក្នុងវិស័យអចលនទ្រព្យ Vinhomes មានគម្រោងរកប្រាក់ចំណូលចំនួន ២៥០ ០០០ពាន់លានដុង និងប្រាក់ចំណេញក្រោយបង់ពន្ធចំនួន ៥០ ០០០ពាន់លានដុងផងដែរ។

ជម្រាបជូនថា សម្រាប់ឆ្នាំ២០២៥ ទាំងមូល ក្រុមហ៊ុនរបស់មហាសេដ្ឋី លោក Pham Nhat Vuong បានបង្កើតប្រាក់ចំណូលសរុបចំនួន ៣៣១ ៨៧៤ពាន់លានដុង ដែលកើនឡើង ៧៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធបានឈានដល់ជាង ១១ ០៦៤ពាន់លានដុង ដែលជាការកើនឡើងទ្វេដង ធៀបនឹងឆ្នាំ២០២៤៕​

The post ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេរបស់វៀតណាម គ្រោងទាញចំណូលឲ្យបាន ១៧លានដុល្លារ នៅឆ្នាំនេះ appeared first on .

ភរិយាមហាសេដ្ឋីមានដាច់គេនៅវៀតណាម ឡើងកាន់តំណែងជាប្រធានក្រុមហ៊ុនហៅឡានតាក់ស៊ី GSM
លោកស្រី Pham Thu Huong ភរិយារបស់មហាសេដ្ឋីមានដាច់គេវៀតណាម លោក Pham Nhat Vuong បានក្លាយជាប្រធានក្រុមហ៊ុន GSM ដែលជាប្រតិបត្តិករសេវាកម្មហៅតាក់ស៊ី Xanh SM។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមហ៊ុន GSM បាននិយាយនៅក្នុងការប្រកាសមួយទៅកាន់អាជ្ញាធរកាលពីពេលថ្មីៗនេះថា លោកស្រី Huong បានទទួលយកការងារនេះ នៅពេលដែលលោក Phan Thanh Long បានសម្រេចចុះចេញពីតំណែង ពោលគឺចាប់តាំងពីក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ២០២៣ មក។

ដំបូងឡើយ GSM ដំណើរការជាចម្បងក្នុងការហៅតាក់ស៊ី មុនពេលពង្រីកទៅជាសេវាកម្មដូចជាការដឹកជញ្ជូនអាហារ ការដឹកជញ្ជូនទំនិញក្នុងទីក្រុង និងការជួលរថយន្ត និងម៉ូតូអគ្គិសនី។ ក្រុមហ៊ុននេះ ប្រើប្រាស់តែយានយន្តដែលផលិតដោយ VinFast ប៉ុណ្ណោះ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយផ្សេងទៀត គ្រប់គ្រងដោយលោក Vuong។

ជម្រាបជូនថាសេវាកម្ម Xanh SM ឥឡូវនេះមានវត្តមាននៅក្នុងខេត្ត និងទីក្រុងចំនួន ៣៤ នៅទូទាំងប្រទេសវៀតណាម និងនៅក្រៅប្រទេសផ្សេងទៀត ដូចជាឡាវ ឥណ្ឌូណេស៊ី និងហ្វីលីពីន៕​

The post ភរិយាមហាសេដ្ឋីមានដាច់គេនៅវៀតណាម ឡើងកាន់តំណែងជាប្រធានក្រុមហ៊ុនហៅឡានតាក់ស៊ី GSM appeared first on .

មកស្គាល់មហាសេដ្ឋីស្ត្រីមានដាច់គេបំផុត នៅក្នុងប្រទេសវៀតណាម
ស្ត្រីជនជាតិវៀតណាមបីរូប ត្រូវបានទស្សនាវដ្តី Forbes ចាត់ចំណាត់ថ្នាក់ជាមហាសេដ្ឋីស្រីមានដាច់គេបំផុតរបស់ប្រទេសវៀតណាម ជាមួយទ្រព្យសម្បត្តិរួមគ្នាសរុបប្រមាណ ៨,៥ពាន់លានដុល្លារ។

មួយក្នុងចំណោមនោះគឺលោកស្រី Nguyen Thi Phuong Thao ដែលជាប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet Air។ លោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណ ៤ពាន់លានដុល្លារ និងជាប់ចំណាតក់ថ្នាក់លេខ ១ ០៣៥ ក្នុងបញ្ជីអ្នកមានដាច់គេនៅលើពិភពលោក។

ដោយឡែកលោកស្រី Pham Thu Huong ជាប់តំណែងជាមហាសេដ្ឋីស្រ្តីមានដាច់គេទីពីររបស់ប្រទេស ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ២,៦ពាន់លានដុល្លារ។ លោកស្រីគឺជាប្រធានក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup និងជាភរិយារបស់មហាសេដ្ឋីមានដាច់គេរបស់ប្រទេស លោក Pham Nhat Vuong ផងដែរ។

ចុងក្រោយគឺលោកស្រី Pham Thuy Hang ដែលកាន់តំណែងជាអនុប្រធានក្រុមហ៊ុន Vingroup។ លោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណ ១,៩ពាន់លានដុល្លារ និងត្រូវបានទស្សនាវដ្តី Forbes ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះមហាសេដ្ឋីចំណូលថ្មីរបស់វៀតណាម នៅឆ្នាំនេះ រួមជាមួយបងស្រីរបស់លោកស្រី គឺលោកស្រី Pham Thu Huong ផងដែរ៕​

The post មកស្គាល់មហាសេដ្ឋីស្ត្រីមានដាច់គេបំផុត នៅក្នុងប្រទេសវៀតណាម appeared first on .

សមាជិកគ្រួសារថៅកែក្រុមហ៊ុនខ្នាតយក្ស Vingroup ពីររូបឡើងងារជាមហាសេដ្ឋី
សមាជិកគ្រួសាររបស់ស្ថាបនិកក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup ពីររូប រួមជាមួយប្រធានធនាគារ VPBank ត្រូវបានទស្សនាវដ្តី Forbes ចាត់ថ្នាក់ជាមហាសេដ្ឋី ដែលនាំឲ្យចំនួនមហាសេដ្ឋីរបស់ប្រទេសវៀតណាមសរុប កើនឡើងដល់៨ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

មហាសេដ្ឋីចំណូលថ្មីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ គឺលោកស្រី Pham Thu Huong អនុប្រធានក្រុមហ៊ុន Vingroup ដែលមានចំនួនទ្រព្យសម្បត្តិសរុបប្រមាណ ២,២ពាន់លានដុល្លារ គិតនៅត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

គួរឲ្យដឹងថាលោកស្រី Huong គឺជាភរិយារបស់លោក Pham Nhat Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup និងជាមហាសេដ្ឋីមានដាច់គេរបស់ប្រទេសវៀតណាម។ លោកស្រី Huong កាន់កាប់ភាគហ៊ុនប្រហែល ៤,៤% នៅក្នុងក្រុមហ៊ុន Vingroup។

ទន្ទឹមនឹងនេះ លោកស្រី Pham Thuy Hang ដែលជាប្អូនស្រីបង្កើតរបស់លោក Huong ក៏ចូលរួមក្នុងបញ្ជីមហាសេដ្ឋីវៀតណាមផងដែរ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១,៥ពាន់លានដុល្លារ។ លោកស្រីបច្ចុប្បន្នក៏កាន់តំណែងជាអនុប្រធានក្រុមហ៊ុន Vingroup ផងដែរ ដោយក្តាប់ភាគហ៊ុនប្រមាណជិត ៣% ។

ដោយឡែក មហាសេដ្ឋីចំណូលថ្មីទីបី គឺលោក Ngo Chi Dung ប្រធានធនាគារ VPBank ដែលទ្រព្យសម្បត្តិសរុបរបស់លោកត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,១ពាន់លានដុល្លារ។ លោក Dung មានភាគហ៊ុនប្រហែល ៤,១៤% នៅក្នុងធនាគារ VPBank៕​

The post សមាជិកគ្រួសារថៅកែក្រុមហ៊ុនខ្នាតយក្ស Vingroup ពីររូបឡើងងារជាមហាសេដ្ឋី appeared first on .

បើកទំព័រឆ្នាំថ្មី មហាសេដ្ឋីកំពូលៗរបស់វៀតណាម ក្តាប់ទ្រព្យសម្បត្តិរួមគ្នាសរុបជិត ៤០ពាន់លានដុល្លារ
គិតនៅត្រឹមដើមឆ្នាំ២០២៦ នេះ មហាសេដ្ឋីកំពូលៗទាំង៥ របស់វៀតណាម កើបលុយរួមគ្នាសរុបប្រមាណ ៣៩,៩ពាន់លានដុល្លារ ខណៈស្ថាបនិកក្រុមហ៊ុន Vingroup លោក Pham Nhat Vuong បន្តឈរនៅកំពូលតារាងអ្នកបំផុតរបស់វៀតណាម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា លោក Vuong កំពុងកើនឡើងទ្រព្យសម្បត្តិច្រើនបំផុត រហូតដល់ប្រមាណ ២៩,២ពាន់លានដុល្លារ និងជាប់នៅចំណាត់ថ្នាក់លេខរៀងទី៧៧ ក្នុងបញ្ជីឈ្មោះអ្នកបំផុតនៅលើលោក។

ទន្ទឹមនឹងនេះ លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តកាន់កាប់ទ្រព្យសម្បត្តិសរុបប្រមាណ ៤,៥ពាន់លានដុល្លារ ខណៈតាមពីក្រោយដោយលោក Tran Dinh Long ប្រធានក្រុមហ៊ុន Hoa Phat Group ជាមួយទ្រព្យសម្បត្តិសរុប ២,៧ពាន់លានដុល្លារ។

យ៉ាងណាមិញ លោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank កំពុងឈរនៅតំណែងជាអ្នកដាច់គេបំផុតទី៤ របស់វៀតណាម ជាមួយទ្រព្យសម្បត្តិសរុប ២,៤ពាន់លានដុល្លារ និងចំណាត់ថ្នាក់ចុងក្រោយគេ ធ្លាក់ទៅលើលោក Nguyen Dang Quang ស្ថាបនិកក្រុមហ៊ុន Masan ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១,១ពាន់លានដុល្លារ៕​

The post បើកទំព័រឆ្នាំថ្មី មហាសេដ្ឋីកំពូលៗរបស់វៀតណាម ក្តាប់ទ្រព្យសម្បត្តិរួមគ្នាសរុបជិត ៤០ពាន់លានដុល្លារ appeared first on .

អ្នកមានដាច់គេរបស់វៀតណាម របូតលុយអស់ជិត ២ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ
មហាសេដ្ឋីមានដាច់គេបំផុតរបស់វៀតណាម លោក Pham Nhat Vuong ត្រូវបានគេរាយការណ៍ថា បានខាតបង់ទ្រព្យសម្បត្តិអស់ ១,៩ពាន់លានដុល្លារ នៅក្នុងការជួញដូរភាគហ៊ុនចុងក្រោយ កាលពីថ្ងៃព្រហស្បត្តិ៍ ដែលនេះត្រូវបានទុកថាជាការធ្លាក់ចុះទ្រព្យសម្បត្តិដ៏ច្រើនបំផុត ក្នុងពេលត្រឹមមួយថ្ងៃ ដែលកត់ត្រាដោយ Forbes។

ជុំវិញការថយចុះនៃចំនួនទ្រព្យសម្បត្តិនេះ ក៏បានធ្វើឲ្យលោក Vuong ធ្លាក់ចុះពីចំណាក់ថ្នាក់ទី៧២ មកកាន់លេខ ៨០ វិញ នៅក្នុងបញ្ជីមហាសេដ្ឋីមានបំផុត នៅលើពិភពលោក។

គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup (VIC) របស់លោក Vuong និងក្រុមហ៊ុនបុត្រសម្ព័ន្ធពីរទៀត គឺក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Vinhomes (VHM) និងប្រតិបត្តិករផ្សារទំនើប Vincom Retail (VRE) បានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយ ក្នុងអំឡុងពេលជូញដូរចុងក្រោយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិសរុបរបស់លោក Vuong នៅតែកើនឡើង ២៣ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ និងកើន ១៨ដង បើធៀបទៅនឹងចំនួនទ្រព្យសម្បត្តិកាលពីឆ្នាំ២០១៣ នៅពេលដែល Forbes ទទួលស្គាល់លោកជាមហាសេដ្ឋីលើកដំបូង៕​

The post អ្នកមានដាច់គេរបស់វៀតណាម របូតលុយអស់ជិត ២ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ appeared first on .