សរុបព្រឹត្ដិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្ដាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍នេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូននូវព្រឹត្តិការណ៍ព័ត៌មានជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តអ្នកអានប្រចាំសប្តាហ៍ រួមមានដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា សួរ វីរៈ នឹងដាក់ឱ្យដំណើរការជើងហោះហើរកម្សាន្តលើផ្ទៃសមុទ្រកម្ពុជា ក្នុងពេលឆាប់ៗ

២. សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ៣ឆ្នាំ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ឪពុកអ្នកឧកញ៉ា ហ៊ុន តូ

៣. ដំណើរអាជីវកម្មរយៈពេល ៣៥ ឆ្នាំ នៃលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ

៤. មកមើលសមិទ្ធផល លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំសមាគមសិល្បករខ្មែរ ក្នុងរយៈពេល១ឆ្នាំ

៥. អ្នកឧកញ៉ា ទៀ វិចិត្រ ទិញទុរេន ៨០០ផ្លែ ចែកជូនបុគ្គលិក ៨០០នាក់ ហូបឱ្យឆ្ងាញ់មាត់

៦. អ្នកឧកញ៉ា សួរ វីរៈ ដឹកនាំបុគ្គលិកគ្រួសារក្រុមហ៊ុន វិរៈ ប៊ុនថាំ ចំនួន ១៦១នាក់ ចូលរួមបរិច្ចាគឈាមជាលើកទី៣ ចែករំលែកក្ដីស្រឡាញ់ទៅសង្គម

៧. លោកអ្នកឧកញ៉ា ២រូប ចូលរួមកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កំណត់អត្រាការប្រាក់កម្ចីទិញផ្ទះ ត្រឹម ៦,២% ទៅ ៦,៥%

៨. អ្នកឧកញ៉ា សុខ គង់ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព និមន្តទស្សនា ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ

៩. តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានប្រាក់ចំណេញសុទ្ធ ៨,៤លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើនឡើង ៥៣ដងធៀបឆ្នាំមុន

១០. ឧកញ៉ាបណ្ឌិត គីម ហ៊ាង យល់ថាការកំណត់អត្រាការប្រាក់កម្ចីទិញផ្ទះត្រឹម ៦,២% ទៅ ៦,៥% ជារឿងល្អបំផុត