សរុបព្រឹត្ដិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្ដាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍នេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូននូវព្រឹត្តិការណ៍ព័ត៌មានជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តអ្នកអានប្រចាំសប្តាហ៍ រួមមានដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា ឧកញ៉ាៗ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ១០រូប នឹងអញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី

២. តំបន់សេដ្ឋកិច្ចពិសេសទាំងពីរ របស់អ្នកឧកញ៉ា គិត ម៉េង មានកម្មករជាង ៥ម៉ឺននាក់ កំពុងបម្រើការងារ

៣. អ្នកឧកញ៉ា ម៉ុង ឫទ្ធី ផ្តាំកូនចៅខ្មែរជំនាន់ក្រោយ កុំនាំចេញជ័រកៅស៊ូឆៅ ទៅក្រៅប្រទេស

៤. អ្នកឧកញ៉ា ហុង ពីវ ចំណាយប្រាក់អស់ជាង ៣៨ លានដុល្លារ ក្នុងការទិញផ្ទះពីអតិថិជនវិញ រយៈពេលជិត២ឆ្នាំ

៥. ទេសរដ្ឋមន្រ្តី កែវ រ៉េមី និងអ្នកឧកញ៉ាបណ្ឌិត ជា រតនា ចុះសួរសុខទុក្ខ ព្រមទាំងសម្ភារៈមួយចំនួនជួយដល់សមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ

៦. រោងចក្រផលិតស៊ីម៉ង់ត៍របស់លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

៧. ឧកញ៉ា សុខ ចន្ធី តំណាងអ្នកឧកញ៉ា សុខ គង់ ចុះសំណេះសំណាលនិងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤០០គ្រួសារ

៨. ជំទាវឧកញ៉ា ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ PPIU ទទួលសញ្ញាបត្របណ្ឌិតគ្រប់គ្រងអប់រំ

៩. អ្នកឧកញ៉ា ហ៊ុន តូ បរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

១០. អ្នកឧកញ៉ា សួរ វីរៈ ចុះ MOU ជាមួយក្រុមហ៊ុន SIAM KUBOTA ពង្រឹងផ្នែកបម្រើសេវាកម្មអតិថិជន និងជំរុញកំណើនការអភិវឌ្ឍរួមគ្នានៅកម្ពុជា