សរុបព្រឹត្ដិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្ដាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍នេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូននូវព្រឹត្តិការណ៍ព័ត៌មានជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តអ្នកអានប្រចាំសប្តាហ៍ រួមមានដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា សួរ វីរៈ នាំយករថយន្ដត្រជាក់កូតា GMS ពីចិន ៥០០គ្រឿង ដើម្បីដឹកបន្លែផ្លែឈើ កសិផលកម្ពុជា ទៅលក់ផ្ទាល់នៅប្រទេសចិន

២. ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ ការបើកដំណើរការអាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ នឹងធ្វើឱ្យសន្ទុះការលក់ដូរដីធ្លីតំបន់នោះកើនឡើង

៣. លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ផ្ដល់អំណោយដល់កងទ័ពឈរជើងនៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

៤. លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ារូបណាខ្លះ អញ្ជើញចូលរួមពិធីសិរីមង្គលភ្ជាប់ពាក្យកូនប្រុស បណ្ឌិត ហេង វុទ្ធី ទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា

៥. អ្នកឧកញ៉ា សួរ វីរៈ បង្កើតរោងចក្រជីកសិកម្ម អាចផលិតបាន ២០០តោនក្នុងមួយថ្ងៃ លក់តម្លៃក្រោមទីផ្សារ ជូនដល់កសិករខ្មែរ

៦. លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ារូបណាខ្លះ អញ្ជើញចូលរួមពិធីមង្គលការកូនប្រុសឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

៧. ខ្មែរតែងតែរួមគ្នា ជួយគ្នា! ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង មកចុះជួបសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន សរុប១០ម៉ឺនដុល្លារ ជូនកងទ័ពជួរមុខនៅព្រំដែនខេត្តឧត្តរមានជ័យ

៨. ក្មួយប្រុសអ្នកឧកញ៉ា ទៀ វិចិត្រ ទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា វគ្គនាយទាហានកងទ័ពជើងទឹក នៅប្រទេសអូស្ត្រាលី

៩. សណ្ឋាគារ សាន់ & មូន រីវើសាយ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទទួលបានពានរង្វាន់“បដិសណ្ឋារកិច្ចឈានមុខគេនៅអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥” ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ (IBM) ដែលទទួលស្គាល់ជាសាកល

១០. លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប អញ្ជើញចូលរួមពិធីខួបកំណើត អ្នកឧកញ៉ា ហ៊ុន តូ